ទំនុក‌ដំកើង 112:1-5 KHOV

1 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាមាន​ពរ​ហើយ អ្នក​ណា​ដែល​កោត‌ខ្លាចដល់​ព្រះ‌យេហូវ៉ា ហើយ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំងចំពោះ​សេចក្ដី​បង្គាប់​របស់​ទ្រង់

2 ពូជ‌ពង្ស​របស់​អ្នក​នោះ នឹង​បាន​ពូកែ​នៅ​ផែនដីឯ​ដំណ​មនុស្ស​ទៀង​ត្រង់​គេ​នឹង​បាន​ពរ

3 ចំណែក​ធន‌ធាន និង​ទ្រព្យ​សម្បត្តិ រមែង​មាន​នៅ​ក្នុង​ផ្ទះ​គេហើយ​សេចក្ដី​សុចរិត​របស់​អ្នក​នោះ​ក៏​គង់​នៅ​ជា​ដរាប

4 មាន​ពន្លឺ​ភ្លឺ​ឡើង ក្នុង​ទី​ងងឹត សំរាប់​មនុស្ស​ទៀង​ត្រង់គេ​ជា​អ្នក​មាន​ចិត្ត​ប្រកប​ដោយ​មេត្តា‌ករុណាអាណិត‌អាសូរ ហើយ​សុចរិត

5 អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា ឲ្យ​គេ​ខ្ចីនោះ​បាន​សប្បាយ​ហើយអ្នក​នោះ​នឹង​រក្សា​ទុក​នូវ​កិច្ច‌ការ​ខ្លួន តាម​សេចក្ដី​យុត្តិ‌ធម៌