2 ពូជពង្សរបស់អ្នកនោះ នឹងបានពូកែនៅផែនដីឯដំណមនុស្សទៀងត្រង់គេនឹងបានពរ
3 ចំណែកធនធាន និងទ្រព្យសម្បត្តិ រមែងមាននៅក្នុងផ្ទះគេហើយសេចក្ដីសុចរិតរបស់អ្នកនោះក៏គង់នៅជាដរាប
4 មានពន្លឺភ្លឺឡើង ក្នុងទីងងឹត សំរាប់មនុស្សទៀងត្រង់គេជាអ្នកមានចិត្តប្រកបដោយមេត្តាករុណាអាណិតអាសូរ ហើយសុចរិត
5 អ្នកណាដែលមានចិត្តមេត្តា ឲ្យគេខ្ចីនោះបានសប្បាយហើយអ្នកនោះនឹងរក្សាទុកនូវកិច្ចការខ្លួន តាមសេចក្ដីយុត្តិធម៌
6 ដ្បិតគេមិនត្រូវរង្គើឡើយនិងចេះតែមានសេចក្ដីនឹកចាំពីមនុស្សសុចរិតនៅជារៀងរាបដរាប
7 អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយចិត្តគេបានមាំមួនហើយ ដោយទុកចិត្តនឹងព្រះយេហូវ៉ា
8 ចិត្តគេបានតាំងខ្ជាប់ខ្ជួន គេនឹងមិនភ័យខ្លាចឡើយដរាបដល់បានឃើញបំណងចិត្តកើតដល់ពួកសត្រូវខ្លួន