ទំនុក‌ដំកើង 113 KHOV

ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង

1 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាឱ​ពួក​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា​អើយចូរ​សរសើរ​ចុះ ចូរ​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

2 សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់‌កល្ប​ត​ទៅ

3 ចាប់​តាំង​ពី​ទី​ថ្ងៃ​រះ​រហូត​ដល់​ទី​ថ្ងៃ​លិចនោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​គួរ​សរសើរ

4 ព្រះ‌យេហូវ៉ា​ទ្រង់​ស្ថិត​នៅ​ទី​ខ្ពស់​លើ​គ្រប់​ទាំង​សាសន៍ហើយ​សិរី‌ល្អ​នៃ​ទ្រង់​ក៏​ខ្ពស់​ជាង​ផ្ទៃ​មេឃ

5 តើ​មាន​អ្នក​ឯ​ណា​ឲ្យ​ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​នោះ

6 ទ្រង់​ឱន​ព្រះ‌នេត្រ ដើម្បី​ទត​មើល​ផ្ទៃ​មេឃ និង​ផែនដី

7 ទ្រង់​លើក​មនុស្ស​ក្រីក្រ​ឡើង​ចេញ​ពី​ធូលី​ដីហើយ​មនុស្ស​កំសត់​ទុគ៌ត​ចេញ​ពី​គំនរ​សំរាម

8 ដើម្បី​នឹង​តាំង​ឲ្យ​គេ​អង្គុយ​ជា​មួយ​នឹង​ពួក​អ្នក​ធំគឺ​ជា​មួយ​នឹង​ពួក​អ្នក​ធំ​នៃ​រាស្ត្រ​ទ្រង់

9 ទ្រង់​ក៏​ប្រោស​ឲ្យ​ស្រី​អារ​បាន​ផ្ទះ‌សំបែងហើយ​ឲ្យ​មាន​កូន​ដោយ​រីក‌រាយ​វិញចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។