1 ខ្ញុំស្រឡាញ់ព្រះយេហូវ៉ាដ្បិតទ្រង់តែងស្តាប់សំឡេងខ្ញុំនិងពាក្យដែលខ្ញុំទូលអង្វរ
2 ហេតុព្រោះទ្រង់បានផ្អៀងព្រះកាណ៌មកស្តាប់ខ្ញុំបានជាខ្ញុំនឹងអំពាវនាវដល់ទ្រង់អស់១ជីវិត
3 ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំហើយសេចក្ដីឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់បានចាប់ខ្ញុំខ្ញុំក៏កើតមានទុក្ខវេទនា និងព្រួយបារម្ភ
4 នោះខ្ញុំបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាថាឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់សូមប្រោសព្រលឹងទូលបង្គំឲ្យរួចផង
5 ព្រះយេហូវ៉ាទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណានិងសេចក្ដីសុចរិតអើ ព្រះនៃយើងខ្ញុំ ទ្រង់មានសេចក្ដីអាណិតអាសូរ
6 ព្រះយេហូវ៉ាទ្រង់ជួយទំនុកបំរុងមនុស្សឆោតល្ងង់ឯខ្ញុំក៏បានត្រូវគេបន្ទាបបន្ថោកម្តងហើយទ្រង់បានជួយសង្គ្រោះខ្ញុំ