15 ៙ នៅក្នុងលំនៅរបស់មនុស្សសុចរិតនោះមានឮសំឡេងច្រៀង ដោយអំណរពីសេចក្ដីសង្គ្រោះព្រះហស្តស្តាំនៃព្រះយេហូវ៉ាសំដែងឥទ្ធិឫទ្ធិ
16 ព្រះហស្តស្តាំនៃព្រះយេហូវ៉ាបានថ្កើងឡើងព្រះហស្តស្តាំនៃព្រះយេហូវ៉ាសំដែងឥទ្ធិឫទ្ធិ។
17 ៙ ខ្ញុំនឹងមិនស្លាប់ទេ គឺនឹងរស់នៅវិញហើយខ្ញុំនឹងប្រកាសពីអស់ទាំងស្នាដៃនៃព្រះយេហូវ៉ា
18 ព្រះយេហូវ៉ាបានវាយផ្ចាលខ្ញុំយ៉ាងខ្លាំងតែមិនបានបណ្តោយឲ្យខ្ញុំស្លាប់ទេ
19 សូមបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅហើយនឹងអរព្រះគុណដល់ព្រះយេហូវ៉ា
20 នេះហើយជាទ្វារនៃព្រះយេហូវ៉ាពួកមនុស្សសុចរិតនឹងចូលតាមទ្វារនេះ
21 ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ដ្បិតទ្រង់បានឆ្លើយមកទូលបង្គំហើយបានត្រឡប់ជាសេចក្ដីសង្គ្រោះដល់ទូលបង្គំ។