ទំនុក‌ដំកើង 119:86-92 KHOV

86 អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់​សុទ្ធ​តែ​ស្មោះ‌ត្រង់ឯ​គេៗ​បៀត‌បៀន​ទូល‌បង្គំ​ដោយ​ឥត​ហេតុសូម​ជួយ​ទូល‌បង្គំ​ផង

87 គេ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ហៀប​តែ​នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅប៉ុន្តែ​ទូល‌បង្គំ​មិន​បាន​បោះ‌បង់​ចោល​បញ្ញត្ត​ទ្រង់​ទេ

88 សូម​ចំរើន​កំឡាំង​នៃ​ទូល‌បង្គំ តាម​សេចក្ដី​សប្បុរសរបស់​ទ្រង់យ៉ាង​នោះ​ទូល‌បង្គំ​នឹង​បាន​រក្សា​សេចក្ដី​បន្ទាល់ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក។

89 ឱ​ព្រះ‌យេហូវ៉ា​អើយព្រះ‌បន្ទូល​ទ្រង់​បាន​តាំង​នៅ​ស្ថាន‌សួគ៌ដរាប​ដល់​អស់‌កល្ប‌ជានិច្ច

90 សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅគ្រប់​ទាំង​ដំណ​មនុស្ស​ត​ទៅទ្រង់​បាន​ប្រតិ‌ស្ឋាន​ផែនដី ហើយ​ផែនដី​ក៏​តាំង​នៅ​ជាប់

91 ទាំង​អស់​ស្ថិត‌ស្ថេរ​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះតាម​ច្បាប់​ទ្រង់ដ្បិត​ទាំង​អស់​សំរាប់​បំរើ​ទ្រង់

92 បើ​ទូល‌បង្គំ​មិន​បាន​រីក‌រាយ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ទ្រង់នោះ​ទូល‌បង្គំ​នឹង​បាន​វិនាស​ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ព្រួយរបស់​ទូល‌បង្គំ​ហើយ