ទំនុក‌ដំកើង 12 KHOV

ព្រះ​អើយ​សូម​ជួយ​ផង!

ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​ឲ្យ​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ​៨។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ជួយ​ផងដ្បិត​មនុស្ស​ដែល​កោត‌ខ្លាច​ដល់​ព្រះគេ​កំពុង​តែ​រួញ​ថយ​ទៅហើយ​ពួក​មនុស្ស​ស្មោះ‌ត្រង់​ក៏​កាន់​តែ​សូន្យ​បាត់ពី​ចំណោម​មនុស្ស​ដែរ

2 គ្រប់​គ្នា​ពោល​តែ​សេចក្ដី​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​ខ្លួនគេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើច ហើយ​ដោយ​មាន​ចិត្ត​២

3 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​អស់​ទាំង​បបូរ​មាត់​បញ្ចើច​ចេញព្រម​ទាំង​អណ្តាត ដែល​ពោល​ពាក្យ​ធំ​នោះ​ផង

4 ជា​ពួក​មនុស្ស​ដែល​បាន​ថា យើង​នឹង​ឈ្នះ​ដោយ​អណ្តាតបបូរ​មាត់​យើង​ស្រេច​នៅ​យើង​ទេ​តើតើ​អ្នក​ណា​ជា​ចៅ‌ហ្វាយ​លើ​យើង

5 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថាអញ​នឹង​ក្រោក​ឡើង​ឥឡូវដោយ​ព្រោះ​មាន​ការ​សង្កត់‌សង្កិន​ដល់​មនុស្ស​ក្រ​លំបាកហើយ​ដោយ​ព្រោះ​ដំងូរ​របស់​មនុស្ស​កំសត់​ទុគ៌តអញ​នឹង​ដាក់​គេ​ឲ្យ​នៅ​ទី​សាន្ត‌ត្រាណដែល​គេ​ដង្ហក់​រក​នោះ

6 ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​សុទ្ធ​ស្អាត​ទាំង​អស់គឺ​ដូច​ប្រាក់​ដែល​គេ​សាក​ក្នុង​បាវ​ធ្វើ​ពី​ដីហើយ​បាន​សំរង​អស់​៧​ដង​ផង

7 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​ថែ​រក្សា​អ្នក​ទាំង​នោះទ្រង់​នឹង​ជួយ​ទំនុក​បំរុង​គេចាប់​តាំង​ពី​ដំណ​នេះ​ជា​រៀង​រាប​ត​ទៅ

8 កាល​ណា​មនុស្ស​លើក​ដំកើង​សេចក្ដី​លាមក​អាក្រក់​ឡើងនោះ​មនុស្ស​អាក្រក់​ក៏​ដើរ​តែ‌ពាស​គ្រប់​កន្លែង។