1 កាលគេនិយាយមកខ្ញុំថា ចូរយើងចូលទៅក្នុងដំណាក់នៃព្រះយេហូវ៉ានោះខ្ញុំមានសេចក្ដីអំណរអរណាស់
2 ឱក្រុងយេរូសាឡិមអើយជើងយើងឈរនៅខាងក្នុងទ្វាររបស់ឯងហើយ
3 យេរូសាឡិមអើយ ឯងបានសង់ឡើងដូចជាទីក្រុងដែលណែនណាន់ជាប់គ្នា
4 ជាកន្លែងដែលអស់ទាំងពូជអំបូរ គឺពូជអំបូរនៃព្រះយេហូវ៉ាគេឡើងទៅតាមទំលាប់នៃសាសន៍អ៊ីស្រាអែលដើម្បីនឹងអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា