1 កាលគេនិយាយមកខ្ញុំថា ចូរយើងចូលទៅក្នុងដំណាក់នៃព្រះយេហូវ៉ានោះខ្ញុំមានសេចក្ដីអំណរអរណាស់
2 ឱក្រុងយេរូសាឡិមអើយជើងយើងឈរនៅខាងក្នុងទ្វាររបស់ឯងហើយ
3 យេរូសាឡិមអើយ ឯងបានសង់ឡើងដូចជាទីក្រុងដែលណែនណាន់ជាប់គ្នា
4 ជាកន្លែងដែលអស់ទាំងពូជអំបូរ គឺពូជអំបូរនៃព្រះយេហូវ៉ាគេឡើងទៅតាមទំលាប់នៃសាសន៍អ៊ីស្រាអែលដើម្បីនឹងអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា
5 ដ្បិតនៅទីនោះ មានបល្ល័ង្កតាំងឡើង សំរាប់ការវិនិច្ឆ័យគឺជាបល្ល័ង្កទាំងប៉ុន្មាននៃរាជវង្សដាវីឌ
6 ចូរអធិស្ឋាន ឲ្យក្រុងយេរូសាឡិមបានសេចក្ដីសុខចុះសូមឲ្យអស់អ្នកដែលស្រឡាញ់ឯង បានសេចក្ដីចំរើន