1 ឱព្រះយេហូវ៉ាអើយតើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀតតើដល់អស់កល្បឬអីតើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះទូលបង្គំដល់កាលណា
2 តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណាដោយមានចិត្តព្រួយវាល់ព្រឹកវាល់ល្ងាចដូច្នេះខ្មាំងសត្រូវនឹងលើកខ្លួនឡើងទាស់នឹងទូលបង្គំដល់កាលណាទៅ
3 ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយសូមពិចារណាមើល ហើយឆ្លើយមកទូលបង្គំផងសូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់ទៅក្នុងសេចក្ដីស្លាប់
4 ក្រែងខ្មាំងសត្រូវរបស់ទូលបង្គំថា អញបានឈ្នះវាហើយហើយអ្នកដែលតតាំងនឹងទូលបង្គំ មានសេចក្ដីអំណរដោយទូលបង្គំត្រូវរឥលចេញ
5 ប៉ុន្តែទូលបង្គំបានទុកចិត្តនឹងសេចក្ដីសប្បុរសរបស់ទ្រង់ចិត្តទូលបង្គំនឹងរីករាយសប្បាយឡើងដោយសេចក្ដីសង្គ្រោះរបស់ទ្រង់ដែរ