3 ឱព្រះយេហូវ៉ាអើយ បើសិនជាទ្រង់កត់ចំណាំអស់ទាំងអំពើទុច្ចរិតនោះ ឱព្រះអម្ចាស់អើយ តើអ្នកណានឹងធន់នៅបាន
4 ប៉ុន្តែទ្រង់មានព្រះហឫទ័យអត់ទោសវិញដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់
5 ទូលបង្គំរង់ចាំព្រះយេហូវ៉ា គឺព្រលឹងទូលបង្គំរង់ចាំទ្រង់ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
6 ព្រលឹងនៃទូលបង្គំរង់ចាំព្រះអម្ចាស់ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើងអើ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើងទៅទៀត
7 ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះយេហូវ៉ាហើយមានសេចក្ដីប្រោសលោះជាបរិបូរនៅនឹងទ្រង់ដែរ
8 ទ្រង់នឹងលោះសាសន៍អ៊ីស្រាអែលឲ្យរួចពីគ្រប់ទាំងសេចក្ដីទុច្ចរិតរបស់ខ្លួន។