1 ឱព្រះយេហូវ៉ាអើយចិត្តទូលបង្គំមិនមែនឆ្មើងឆ្មៃហើយភ្នែកទូលបង្គំក៏មិនប្រកាន់យសទូលបង្គំមិនយកចិត្តទុកដាក់ក្នុងការដ៏ធំឬក្នុងដំណើរដែលអស្ចារ្យហួសល្បត់ទូលបង្គំឡើយ
2 ទូលបង្គំបានរំងាប់ ហើយព្រលួងព្រលឹងទូលបង្គំជាស្រេចដូចជាក្មេងដែលម្តាយបានផ្តាច់ដោះឲ្យគឺដូចជាក្មេងដែលលែងដោះនៅជាមួយនឹងម្តាយអើ ព្រលឹងនៅក្នុងខ្លួនទូលបង្គំប្រៀបដូចជាកូនដែលលែងដោះហើយ
3 ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បជានិច្ចចុះ។