ទំនុក‌ដំកើង 135 KHOV

ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្តម

1 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាចូរ​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ាឱ​ពួក​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​ទ្រង់​ចុះ

2 ពួក​អ្នក​រាល់​គ្នា​ដែល​ឈរ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ាគឺ​ក្នុង​ទី​ព្រះ‌លាន​នៃ​ដំណាក់​របស់​ព្រះ​នៃ​យើង​ខ្ញុំ​អើយ

3 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ល្អចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​នោះ​ពីរោះ​ហើយ

4 ព្រោះ​ព្រះ‌យេហូវ៉ា​បាន​រើស​យ៉ាកុប ទុក​សំរាប់​ទ្រង់គឺ​អ៊ីស្រា‌អែល ឲ្យ​បាន​ដាច់​ជា​របស់​ផង​ទ្រង់

5 ពី​ព្រោះ​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ធំហើយ​ថា ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំទ្រង់​ខ្ពស់​លើស​ជាង​អស់​ទាំង​ព្រះ

6 ការ​អ្វី​ក៏​ដោយ ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​ធ្វើនោះ​ក៏​បាន​ធ្វើ​ទៅ ទាំង​នៅ​លើ​មេឃ នៅ​ផែនដីនៅ​ក្នុង​សមុទ្រហើយ​នៅ​ទី​ជំរៅ​ទាំង​ប៉ុន្មាន​ផង

7 ទ្រង់​បណ្តាល​ឲ្យ​ចំហាយ​ទឹក​ឡើង​ពី​ចុង​ផែនដី​មកទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លេក‌បន្ទោរ​សំរាប់​ភ្លៀងក៏​បញ្ចេញ​ខ្យល់​ពី​ឃ្លាំង​ទ្រង់​មក​ដែរ

8 គឺ​ទ្រង់​ដែល​បាន​ប្រហារ​អស់​ទាំង​កូន​ច្បងរបស់​សាសន៍​អេស៊ីព្ទទាំង​មនុស្ស ហើយ​នឹង​សត្វ​ផង។

9 ៙ ឱ​ស្រុក​អេស៊ីព្ទ​អើយ ទ្រង់​បាន​ចាត់​ប្រើ​ទី​សំគាល់និង​ការ​អស្ចារ្យ ទៅ​កណ្តាល​ឯង​ហើយគឺ​ឲ្យ​កើត​ដល់​ផារ៉ោន និង​ពួក​មហា‌តលិក​ទាំង​អស់​គ្នា

10 ទ្រង់​ក៏​បាន​ប្រហារ​សាសន៍​ដទៃ​ជា​ច្រើនព្រម​ទាំង​សំឡាប់​ស្តេច​ជា​ច្រើន​អង្គដែល​មាន​អានុ‌ភាព​ខ្លាំង​ផង

11 គឺ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរីនិង​អុក ជា​ស្តេច​ស្រុក​បាសានហើយ​អស់​ទាំង​នគរ​នៅ​ស្រុក​កាណាន​ទៀត

12 ទ្រង់​ក៏​ប្រទាន​ស្រុក​របស់​គេ ទុក​ជា​មរដកគឺ​ជា​មរដក​ដល់​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់។

13 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌នាម​ទ្រង់​ស្ថិត‌ស្ថេរនៅ​ជា​ដរាបឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​នឹក​ចាំ​ពី​ទ្រង់​ក៏​ស្ថិត‌ស្ថេរ​នៅដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ

14 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វិនិច្ឆ័យ​រាស្ត្រ​ទ្រង់ហើយ​នឹង​ប្រែ​ព្រះ‌ហឫ‌ទ័យ​ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់។

15 ៙ អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូបធ្វើ​ពី​ប្រាក់ និង​មាស​ប៉ុណ្ណោះជា​របស់​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​មក

16 រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយមាន​ភ្នែក តែ​មើល​មិន​ឃើញ

17 មាន​ត្រចៀក តែ​ស្តាប់​មិន​ឮក៏​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​មាត់​ផង

18 ពួក​ជាង​ដែល​ធ្វើ​រូប​ទាំង​នោះ​ក៏​ដូច​ជា​រូប​នោះ​ឯងព្រម​ទាំង​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​នោះ​ផង។

19 ៙ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ាបាន​ប្រកប​ដោយ​ព្រះ‌ពរឱ​វង្ស​អើរ៉ុន​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ាបាន​ប្រកប​ដោយ​ព្រះ‌ពរ

20 ឱ​វង្ស​លេវី​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ាបាន​ប្រកប​ដោយ​ព្រះ‌ពរហើយ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ​ចុះ

21 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរពី​ក្រុង​ស៊ីយ៉ូន​មកជា​ព្រះ​ដែល​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិមចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។