ទំនុក‌ដំកើង 136:10-16 KHOV

10 គឺ​ដល់​ទ្រង់​ដែល​បាន​ប្រហារ​ស្រុក​អេស៊ីព្ទចំ​លើ​អស់​ទាំង​កូន​ច្បង​របស់​គេដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

11 ព្រម​ទាំង​នាំ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ពី​កណ្តាល​គេ​មកដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

12 ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សំរេចដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

13 គឺ​ដល់​ទ្រង់​ដែល​បាន​វែក​សមុទ្រ​ក្រហម​ចេញ​ជា​២ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

14 ក៏​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ដើរ​កាត់​កណ្តាល​សមុទ្រ​នោះដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

15 តែ​បាន​រលាស់​ទំលាក់​ផារ៉ោនព្រម​ទាំង​ពល‌ទ័ព​ទៅ​ក្នុង​សមុទ្រ​ក្រហមដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

16 គឺ​ដល់​ទ្រង់​ដែល​បាន​នាំ​រាស្ត្រ​ទ្រង់​ដើរ​កាត់​ទី​រហោ‌ស្ថានដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប