ទំនុក‌ដំកើង 136:19-25 KHOV

19 គឺ​ស៊ីហុន ជា​ស្តេច​នៃ​សាសន៍​អាម៉ូរីដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

20 ហើយ​នឹង​អុក ជា​ស្តេច​ស្រុក​បាសានដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

21 ព្រម​ទាំង​ប្រទាន​ស្រុក​គេ ទុក​ជា​មរដកដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

22 គឺ​ជា​មរដក​ដល់​អ៊ីស្រា‌អែល ជា​អ្នក​បំរើ​ទ្រង់ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

23 ជា​ព្រះ​ដែល​បាន​នឹក​ចាំ​ពី​យើង​ខ្ញុំក្នុង​កាល​ដែល​នៅ​ក្នុង​សណ្ឋាន​ទាប​ថោក​នៅ​ឡើយដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

24 ហើយ​បាន​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

25 ជា​ព្រះ​ដែល​ប្រទាន​ឲ្យ​គ្រប់​ទាំង​សាច់​មាន​អាហារដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប