1 យើងបានអង្គុយចុះនៅមាត់ទន្លេស្រុកបាប៊ីឡូនអើ យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន
2 យើងបានពាក់ព្យួរស៊ុងរបស់យើងនៅដើមចាកនាកណ្តាលស្រុកនោះ
3 ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើងទៅជាឈ្លើយគេបង្ខំឲ្យយើងច្រៀងបទគឺពួកអ្នកដែលបំផ្លាញយើងគេឲ្យយើងលេង ឲ្យគេបានអរសប្បាយដោយពាក្យថា ចូរច្រៀងបទ១របស់ក្រុងស៊ីយ៉ូនមកឲ្យយើងស្តាប់មើល
4 តែយើងនឹងច្រៀងបទនៃព្រះយេហូវ៉ានៅក្នុងប្រទេសដទៃដូចម្តេចបាន
5 ឱក្រុងយេរូសាឡិមអើយ បើសិនជាខ្ញុំភ្លេចឯងនោះសូមឲ្យដៃស្តាំខ្ញុំភ្លេចថ្វីដៃទៅផង
6 បើសិនជាខ្ញុំមិនរឭកដល់ឯងគឺបើខ្ញុំមិនចូលចិត្តនឹងក្រុងយេរូសាឡិមជាជាងសេចក្ដីអំណរយ៉ាងសំខាន់របស់ខ្ញុំនោះសូមឲ្យអណ្តាតខ្ញុំជាប់នៅក្រអូមមាត់ចុះ