3 នៅថ្ងៃដែលទូលបង្គំបានអំពាវនាវនោះទ្រង់បានឆ្លើយតបមកទូលបង្គំទ្រង់បានកំឡាចិត្តទូលបង្គំដោយចំរើនកំឡាំងនៃព្រលឹងទូលបង្គំ
4 ឱព្រះយេហូវ៉ាអើយ អស់ទាំងស្តេចនៅផែនដីនឹងអរព្រះគុណដល់ទ្រង់ដ្បិតគេបានឮព្រះបន្ទូលដែលចេញពីព្រះឱស្ឋទ្រង់មកហើយ
5 អើ គេនឹងច្រៀងពីអស់ទាំងផ្លូវនៃព្រះយេហូវ៉ាពីព្រោះសិរីល្អនៃព្រះយេហូវ៉ា នោះធំក្រៃលែង
6 ដ្បិតទោះបើព្រះយេហូវ៉ាទ្រង់ខ្ពស់គង់តែទ្រង់យល់ដល់ពួកអ្នករាបសាដែរតែឯមនុស្សឆ្មើងឆ្មៃ ទ្រង់ស្គាល់គេពីចំងាយហើយ
7 ទោះបើទូលបង្គំដើរនៅកណ្តាលសេចក្ដីទុក្ខវេទនាគង់តែទ្រង់នឹងចំរើនកំឡាំងដល់ទូលបង្គំផងទ្រង់នឹងលើកព្រះហស្តឡើងទាស់នឹងសេចក្ដីក្រេវក្រោធរបស់ពួកខ្មាំងសត្រូវទូលបង្គំហើយព្រះហស្តស្តាំនៃទ្រង់នឹងជួយសង្គ្រោះទូលបង្គំដែរ
8 ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យជំនឿនរបស់ទូលបង្គំបានពេញខ្នាតឡើងឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាបសូមទ្រង់កុំបោះបង់ចោលអស់ទាំងស្នាដៃនៃព្រះហស្តទ្រង់ឡើយ។