8 ឱព្រះយេហូវ៉ាអើយសូមទ្រង់កុំអនុញ្ញាតដល់ពួកមនុស្សអាក្រក់តាមអំពើចិត្តគេឡើយក៏កុំឲ្យកិច្ចកលរបស់គេបានជឿនទៅដែរក្រែងគេអួតខ្លួន។ –បង្អង់
9 ៙ ឯក្បាលនៃពួកអ្នកដែលព័ទ្ធទូលបង្គំជុំវិញនោះសូមឲ្យអំពើអាក្រក់របស់បបូរមាត់គេបានធ្លាក់ទៅលើគេវិញ
10 សូមឲ្យមានរងើកភ្លើងឆេះ ធ្លាក់ទៅលើគេហើយឲ្យគេត្រូវបោះទៅក្នុងភ្លើងគឺទៅក្នុងរណ្តៅយ៉ាងជ្រៅ នឹងឡើងមកមិនរួចឡើយ
11 មនុស្សដែលមានអណ្តាតអាក្រក់នោះមិនដែលបានតាំងឡើងឲ្យមាំមួននៅផែនដីឡើយឯមនុស្សច្រឡោតនឹងមានសេចក្ដីអាក្រក់ដេញតាមបំផ្លាញគេ
12 ទូលបង្គំដឹងថាព្រះយេហូវ៉ានឹងកាន់ក្តីរបស់មនុស្សមានទុក្ខវេទនាព្រមទាំងសំរេចសេចក្ដីយុត្តិធម៌ដល់មនុស្សកំសត់ទុគ៌តផង
13 ពួកមនុស្សសុចរិតនឹងអរព្រះគុណដល់ព្រះនាមទ្រង់ហើយមនុស្សទៀងត្រង់នឹងនៅចំពោះទ្រង់ជាមិនខាន។