ទំនុក‌ដំកើង 144:3-9 KHOV

3 ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មនុស្ស​ជា​អ្វីបាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​គេឬ​កូន​មនុស្ស បាន​ជា​ទ្រង់​រាប់​អាន​ដូច្នេះ

4 មនុស្ស​ធៀប​ដូច​ជា​ខ្យល់​ដង្ហើម​ទេអស់​ទាំង​ថ្ងៃ​អាយុ​របស់​គេ ដូច​ជា​ស្រមោលដែល​តែង​បាត់​ទៅ

5 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បង្អោន​ស្ថាន‌សួគ៌ហើយ​យាង​ចុះ​មកសូម​ពាល់​ភ្នំ​ទាំង​ប៉ុន្មាន នោះ​នឹង​មាន​ផ្សែង​ហុយ​ឡើង

6 សូម​ចាត់​ប្រើ​ផ្លេក‌បន្ទោរ​ចុះ​មក​កំចាត់‌កំចាយ​គេសូម​បាញ់​អស់​ទាំង​ព្រួញ​របស់​ទ្រង់​ចេញ​ទៅ​បំបាក់​ទ័ព​គេ

7 សូម​ទ្រង់​លូក​ព្រះ‌ហស្ត​ចុះ​មក​ពី​លើ កន្ត្រាក់​ជួយឲ្យ​ទូល‌បង្គំ​រួច ហើយ​ប្រោស​ទូល‌បង្គំ​ឲ្យ​រួច​ពី​ទឹក​ធំគឺ​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ

8 ដែល​មាត់​គេ​ពោល​តែ​ពាក្យ​កល‌ឧបាយហើយ​ដៃ​ស្តាំ​របស់​គេ​ក៏​ប្រព្រឹត្ត​តែ​សេចក្ដី​ភូត‌ភរ​ទទេ

9 ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​នឹង​ច្រៀង​បទ​ថ្មី​ថ្វាយ​ទ្រង់ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ទ្រង់ដោយ​ដេញ​ពិណ​ខ្សែ​១០