1 ចូរសរសើរដល់ព្រះយេហូវ៉ាចូរច្រៀងបទ១ថ្មីថ្វាយព្រះយេហូវ៉ាព្រមទាំងសេចក្ដីសរសើរពីទ្រង់នៅក្នុងជំនុំនៃពួកអ្នកបរិសុទ្ធផង
2 គួរឲ្យពួកអ៊ីស្រាអែលរីករាយឡើងក្នុងព្រះដែលបង្កើតខ្លួនគួរឲ្យពួកកូនចៅនៃក្រុងស៊ីយ៉ូនបានត្រេកអរក្នុងមហាក្សត្ររបស់ខ្លួន
3 គួរឲ្យគេសរសើរព្រះនាមទ្រង់ ដោយលោតកញ្ឆេងគួរឲ្យគេច្រៀងសរសើរទ្រង់ ដោយក្រាប់ និងស៊ុង
4 ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងរាស្ត្រទ្រង់ទ្រង់តាក់តែងមនុស្សរាបសា ដោយសេចក្ដីសង្គ្រោះ
5 គួរឲ្យពួកអ្នកបរិសុទ្ធរីករាយឡើងក្នុងសិរីល្អគួរឲ្យគេច្រៀងដោយអំណរកំពុងដែលដេកនៅដំណេកខ្លួន
6 គួរឲ្យមានសេចក្ដីសរសើរយ៉ាងប្រសើរពីព្រះនៅក្នុងមាត់គេនិងដាវមានមុខ២នៅដៃគេដែរ
7 ដើម្បីនឹងសំរេចការសងសឹកដល់សាសន៍ដទៃទាំងប៉ុន្មាននិងការវាយផ្ចាលដល់បណ្តាជនទាំងឡាយ
8 ប្រយោជន៍នឹងដាក់ច្រវាក់ដល់ពួកស្តេចគេនិងខ្នោះដែកដល់ពួកអ្នកមានត្រកូលខ្ពស់របស់គេដែរ
9 ដើម្បីនឹងសំរេចការវិនិច្ឆ័យដល់គេដូចជាបានកត់ទុកហើយការនេះជាកិត្តិយសដល់ពួកអ្នកដែលបរិសុទ្ធរបស់ទ្រង់ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។