ទំនុក‌ដំកើង 15 KHOV

មនុស្ស​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ

ទំនុក​នៃ​ស្តេច​ដាវីឌ។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​អ្នក​ណា​នឹង​នៅ​ក្នុងរោង​ឧបោសថ​របស់​ទ្រង់តើ​អ្នក​ណា​នឹង​នៅ​លើ​ភ្នំ​បរិសុទ្ធ​នៃ​ទ្រង់​បាន

2 គឺ​ជា​អ្នក​ណា​ដែល​ដើរ​ដោយ​ទៀង​ត្រង់ហើយ​ប្រព្រឹត្ត​សេចក្ដី​សុចរិតព្រម​ទាំង​ពោល​សេចក្ដី​ពិត​ពី​ក្នុង​ចិត្ត​ផង

3 ជា​អ្នក​ដែល​មិន​ពោល​បង្កាច់​ដោយ​អណ្តាតឬ​ធ្វើ​អាក្រក់​ដល់​មិត្រ​សំឡាញ់ឬ​យក​រឿង​បក​កេរ្តិ៍​ពី​អ្នក​ជិត​ខាង​ខ្លួន​ឡើយ

4 ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាលដោយ​សេចក្ដី​ស្អប់​ខ្ពើមតែ​លើក​មុខ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញជា​អ្នក​ដែល​ហ៊ាន​ទាំង​ស្បថ​ដល់​បង់​ប្រយោជន៍​ខ្លួន​ផងឥត​ប្រែ‌ប្រួល​ឡើយ

5 ជា​អ្នក​ដែល​មិន​បញ្ចេញ​ប្រាក់​ខ្លួន ដើម្បី​យក​ការ​សោះក៏​មិន​ទទួល​សំណូក ទាស់​នឹង​មនុស្ស​ឥត​មាន​ទោសអ្នក​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​ដូច្នេះអ្នក​នោះ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ។