1 ចូរសរសើរដល់ព្រះយេហូវ៉ាចូរសរសើរដល់ព្រះ នៅក្នុងទីបរិសុទ្ធរបស់ទ្រង់ចូរសរសើរដល់ទ្រង់ នៅចន្លោះអាកាសជាទីសំដែងព្រះចេស្តាទ្រង់
2 ចូរសរសើរដល់ទ្រង់ ដោយព្រោះការឥទ្ធិឫទ្ធិរបស់ទ្រង់ចូរសរសើរដល់ទ្រង់ ឲ្យសមនឹងសណ្ឋានដ៏ធំប្រសើររបស់ទ្រង់
3 ចូរសរសើរទ្រង់ដោយសូរត្រែចូរសរសើរដល់ទ្រង់ដោយដេញពិណនិងចាប់ស៊ុង
4 ចូរសរសើរដល់ទ្រង់ដោយវាយក្រាប់ហើយលោតកញ្ឆេងចូរសរសើរទ្រង់ដោយប្រដាប់មានខ្សែ ហើយនឹងខ្លុយ
5 ចូរសរសើរដល់ទ្រង់ដោយវាយឈឹងឲ្យឮរងំចូរសរសើរទ្រង់ដោយវាយឈឹងឮសូររំពង
6 គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើមបានសរសើរដល់ព្រះយេហូវ៉ាចូរសរសើរដល់ព្រះយេហូវ៉ាចុះ។:៚