1 ឱព្រះអង្គអើយ សូមការពារទូលបង្គំផងដ្បិតទូលបង្គំយកទ្រង់ជាទីពឹង
2 ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថាទ្រង់ជាព្រះអម្ចាស់នៃទូលបង្គំក្រៅពីទ្រង់ ទូលបង្គំរកសេចក្ដីល្អមិនបានឡើយ
3 ចំណែកពួកបរិសុទ្ធដែលនៅផែនដី នោះជាពួកប្រសើរដែលគាប់ចិត្តទូលបង្គំគ្រប់ជំពូក
4 ឯពួកអ្នកដែលអាល័យតែតាមព្រះដទៃនោះសេចក្ដីទុក្ខលំបាកនឹងចំរើនជាច្រើនឡើងដល់គេទូលបង្គំមិនព្រមច្រួចឈាមថ្វាយដល់ព្រះទាំងនោះឡើយក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះដោយបបូរមាត់ទូលបង្គំផង
5 ព្រះយេហូវ៉ាទ្រង់ជាចំណែកនៃមរដកហើយជាចំណែកក្នុងពែងរបស់ទូលបង្គំគឺទ្រង់ហើយ ដែលត្រួតមើលចំណែកទូលបង្គំ