1 ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើងហើយជនជាតិទាំងពួងមានគំនិតជាឥតសារដូច្នេះ
2 ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើងពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ាហើយទាស់នឹងព្រះអង្គ ដែលទ្រង់បានលាបប្រេងឲ្យដោយពាក្យថា
3 ចូរយើងផ្តាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ
4 ឯព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងសើចព្រះអម្ចាស់ទ្រង់នឹងចំអកឲ្យគេ
5 រួចទ្រង់នឹងមានព្រះបន្ទូលដល់គេដោយសេចក្ដីក្រោធនៃទ្រង់ព្រមទាំងបំភ័យគេ ដោយសេចក្ដីឃោរឃៅផង ថា
6 អញបានតាំងស្តេចរបស់អញឡើងហើយគឺនៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ។
7 ៙ អញនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអញថាឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ