5 រួចទ្រង់នឹងមានព្រះបន្ទូលដល់គេដោយសេចក្ដីក្រោធនៃទ្រង់ព្រមទាំងបំភ័យគេ ដោយសេចក្ដីឃោរឃៅផង ថា
6 អញបានតាំងស្តេចរបស់អញឡើងហើយគឺនៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ។
7 ៙ អញនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអញថាឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ
8 ចូរសូមពីអញនោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯង ទុកជាមរដកហើយអស់ទាំងចុងផែនដីទុកជាកេរអាកររបស់ឯង
9 ឯងនឹងបំបាក់បំបែកគេ ដោយដំបងដែកព្រមទាំងបោកកំទេចគេទៅ ដូចជាភាជនៈរបស់ជាងស្មូន
10 ៙ ដូច្នេះ ឱពួកមហាក្សត្រទាំងប៉ុន្មានអើយចូរប្រព្រឹត្តដោយប្រាជ្ញាចុះឱពួកអស់ទាំងចៅក្រមនៅផែនដីអើយចូរទទួលសេចក្ដីផ្ចាលចុះ
11 ចូរគោរពដល់ព្រះយេហូវ៉ា ដោយកោតខ្លាចហើយមានសេចក្ដីអំណរ ដោយញ័ររន្ធត់