ទំនុក‌ដំកើង 2:8-12 KHOV

8 ចូរ​សូម​ពី​អញនោះ​អញ​នឹង​ឲ្យ​សាសន៍​ទាំង‌ឡាយ​ដល់​ឯង ទុក​ជា​មរដកហើយ​អស់​ទាំង​ចុង​ផែនដី​ទុក​ជា​កេរ‌អាករ​របស់​ឯង

9 ឯង​នឹង​បំបាក់​បំបែក​គេ ដោយ​ដំបង​ដែកព្រម​ទាំង​បោក​កំទេច​គេ​ទៅ ដូច​ជា​ភាជនៈ​របស់​ជាង​ស្មូន

10 ៙ ដូច្នេះ ឱ​ពួក​មហា‌ក្សត្រ​ទាំង​ប៉ុន្មាន​អើយចូរ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ចុះឱ​ពួក​អស់​ទាំង​ចៅ‌ក្រម​នៅ​ផែនដី​អើយចូរ​ទទួល​សេចក្ដី​ផ្ចាល​ចុះ

11 ចូរ​គោរព​ដល់​ព្រះ‌យេហូវ៉ា ដោយ​កោត‌ខ្លាចហើយ​មាន​សេចក្ដី​អំណរ ដោយ​ញ័រ​រន្ធត់

12 ចូរ​ថើប​ព្រះ‌រាជ‌បុត្រា ក្រែង​ទ្រង់​ខ្ញាល់​ឡើងហើយ​ឯង​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវដ្បិត​បន្តិច​ទៀត សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នឹង​ឆួល​ឡើងមាន​ពរ​ហើយអស់​អ្នក​ណា​ដែល​យក​ទ្រង់​ជា​ទី​ពឹង​ជ្រក។