ទំនុក‌ដំកើង 21 KHOV

ពាក្យ​អរ​ព្រះ‌គុណ​ចំពោះ​ជ័យ‌ជំនះ

ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដ៏​ជា​ស្តេចនឹង​មាន​សេចក្ដី​អំណរ​ចំពោះ​ឫទ្ធា‌នុភាព​នៃ​ទ្រង់ហើយ​នឹង​រីក‌រាយ​សប្បាយ​ជា​ខ្លាំងចំពោះ​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់​យ៉ាង​ណា​ហ្ន៎

2 ទ្រង់​បាន​ប្រោស​ឲ្យ​បាន​ដូច​បំណងហើយ​មិន​បាន​រង់​នឹង​ប្រទានតាម​សេចក្ដី​ដែល​បបូរ​មាត់​សូម​ឡើយ។ –បង្អង់

3 ៙ ដ្បិត​ទ្រង់​បាន​ស្ទាក់​ប្រទាន​ពរ​នៃ​ព្រះ‌គុណទ្រង់​បាន​បំពាក់​មកុដ​មាស​សុទ្ធ​នៅ​លើ​ក្បាល

4 ទូល‌បង្គំ​បាន​សូម​ជីវិត​ពី​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រទាន​ឲ្យគឺ​ជា​អាយុ​យឺន‌យូរ​ដ៏​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច​ផង

5 សិរី‌ល្អ​នៃ​ទូល‌បង្គំ​បាន​ធំ​ណាស់ដោយ‌សារ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ទ្រង់​ក៏​តាំង​ឲ្យ​មាន​កិត្តិយស ហើយ​នឹង​អានុ‌ភាព​ដែរ

6 ដ្បិត​ទ្រង់​បាន​តាំង​ទូល‌បង្គំ ឲ្យ​មាន​ពរ​យ៉ាង​បណ្តាច់នៅ​អស់‌កល្បទ្រង់​ក៏​បណ្តាល​ឲ្យ​មាន​សេចក្ដី​អំណរ​ដ៏​ពោរ‌ពេញនៅ​ចំពោះ​ទ្រង់

7 ដ្បិត​ទូល‌បង្គំ​ដ៏​ជា​ស្តេច បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ាហើយ​ដោយ​សេចក្ដី​សប្បុរស​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុតនោះ​ទូល‌បង្គំ​មិន​ត្រូវ​រង្គើ​ឡើយ

8 ព្រះ‌ហស្ត​ទ្រង់​នឹង​ស្វែង​រក ទាល់​តែ​ឃើញ​អស់​ទាំងខ្មាំង​សត្រូវ​របស់​ទ្រង់ព្រះ‌ហស្ត​ស្តាំ​ទ្រង់​នឹង​រក​ឃើញ​អស់​អ្នក​ណា​ដែល​ស្អប់​ទ្រង់​ដែរ

9 នៅ​វេលា​ដែល​ទ្រង់​គង់​នៅ​ចំពោះ​គេ នោះ​ទ្រង់​នឹង​ធ្វើឲ្យ​គេ​បាន​ដូច​ជា​គុក​ភ្លើង​ដែល​ឆេះ​ក្តៅព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លេប​គេដោយ​សេចក្ដី​ក្រោធ​របស់​ទ្រង់ហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​គេ​អស់​ទៅ

10 ទ្រង់​នឹង​បំផ្លាញ​ជំនួរ​វង្ស​គេ ឲ្យ​វិនាស​បាត់​ពី​ផែនដី​ចេញហើយ​ពូជ‌ពង្ស​គេ ពី​កណ្តាល​ពួក​មនុស្ស​ជាតិ​ទៅ​ដែរ

11 ដ្បិត​គេ​បាន​គិត​ប៉ង​អាក្រក់​ដល់​ទ្រង់គេ​កើត​មាន​គំនិត​ដែល​ធ្វើ​ទៅ​មិន​បាន

12 ពី​ព្រោះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​គេ​ត្រឡប់​បែរ​ខ្នង​វិញទ្រង់​នឹង​ដំឡើង​ធ្នូ​ដំរង់​ចំ​មុខ​គេ

13 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើងដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់នោះ​យើង​ខ្ញុំ​នឹង​ច្រៀង​សរសើរ​ពី​ព្រះ‌ចេស្តា​នៃ​ទ្រង់។