ទំនុក‌ដំកើង 22:4-10 KHOV

4 ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​នឹង​ទ្រង់គេ​បាន​ទុក​ចិត្ត ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​រួច

5 គេ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ហើយ​បាន​រួច​ចេញគេ​បាន​ទុក​ចិត្ត​នឹង​ទ្រង់ ហើយ​មិន​ត្រូវ​ខ្មាស​ឡើយ

6 ចំណែក​ទូល‌បង្គំៗ​ជា​ដង្កូវ មិន​មែន​ជា​មនុស្ស​ទេជា​ទី​ត្មះ‌តិះដៀល​របស់​មនុស្ស ហើយ​ជា​ទី​ស្អប់​ខ្ពើម​នៃ​ពួក​បណ្តា‌ជន

7 អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ​ក៏​ឡក‌ឡឺយ​ឲ្យគេ​បូញ​មាត់ ហើយ​គ្រវី​ក្បាល ដោយ​ថា

8 វា​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ថា​ទ្រង់​នឹង​ប្រោស​ឲ្យ​រួចចូរ​ឲ្យ​ទ្រង់​ជួយ​សង្គ្រោះ​វា​ចុះ ដ្បិត​វា​បាន​យក​ទ្រង់ជា​ទី​គាប់​ចិត្ត​ហើយ

9 ប៉ុន្តែ គឺ​ទ្រង់​ដែល​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មកទ្រង់​បាន​ឲ្យ​ទូល‌បង្គំ​ទុក​ចិត្ត ក្នុង​កាល​ដែល​នៅ​បៅ​ដោះម្តាយ​នៅ​ឡើយ

10 ទូល‌បង្គំ​បាន​ត្រូវ​ទំលាក់​លើ​ទ្រង់ តាំង​ពី​ផ្ទៃ​ម្តាយ​មកតាំង​ពី​ម្តាយ​សំរាល​ទូល‌បង្គំ​មក នោះ​ទ្រង់ជា​ព្រះ​នៃ​ទូល‌បង្គំ​ហើយ