9 សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំហើយកុំផាត់អ្នកបំរើទ្រង់ចេញដោយខ្ញាល់ឡើយទ្រង់បានតែងធ្វើជាអ្នកជំនួយរបស់ទូលបង្គំឱព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមកុំប្រាសចេញឬបោះបង់ចោលទូលបង្គំឡើយ
10 បើកាលណាឪពុកម្តាយលះចោលទូលបង្គំនោះព្រះយេហូវ៉ាទ្រង់នឹងទទួលទូលបង្គំទុកវិញ
11 ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវទ្រង់ដល់ទូលបង្គំហើយដោយព្រោះមានពួកខ្មាំងសត្រូវនោះសូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ
12 សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្តនៃពួកអ្នកដែលតតាំងនឹងទូលបង្គំឡើយដ្បិតមានស្មរបន្ទាល់ក្លែងបានលើកគ្នាទាស់នឹងទូលបង្គំព្រមទាំងមានមនុស្សដែលដកដង្ហើមចេញជាសេចក្ដីច្រឡោតទទេផង
13 បើសិនជាទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសនៃព្រះយេហូវ៉ានៅស្ថានរបស់មនុស្សរស់នេះនោះតើយ៉ាងណាទៅ
14 ចូររង់ចាំព្រះយេហូវ៉ាចុះចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើងអើ គួររង់ចាំព្រះយេហូវ៉ាទៅ។