ទំនុក‌ដំកើង 29 KHOV

ព្រះ‌សូរ‌សៀង​របស់​ព្រះ

ទំនុក​នៃ​ស្តេច​ដាវីឌ។

1 នែ អស់​ទាំង​កូន​នៃ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​អើយចូរ​សរសើរ​ព្រះ‌យេហូវ៉ាចូរ​សរសើរ​ព្រះ‌យេហូវ៉ា​ថាទ្រង់​មាន​សិរី‌ល្អ ហើយ​នឹង​ព្រះ‌ចេស្តា

2 ចូរ​សរសើរ​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​សម​នឹង​ព្រះ‌នាម​ទ្រង់ចូរ​ពាក់​គ្រឿង​លំអ​បរិសុទ្ធ នាំ​គ្នា​ថ្វាយ‌បង្គំ​ដល់ព្រះ‌យេហូវ៉ា​ចុះ។

3 ៙ ព្រះ‌សូរ‌សៀង នៃ​ព្រះ‌យេហូវ៉ា​ខ្ទរ​តាម​ទឹកព្រះ​ដ៏​មាន​សិរី‌ល្អ​ទ្រង់​បញ្ចេញ​ផ្គរ‌លាន់គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​លើ​ទឹក​ធំ

4 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​មាន​អំណាចព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​មាន​ឫទ្ធា‌នុភាព

5 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ក៏​បំបាក់​ដើម​តាត្រៅអើ ព្រះ‌យេហូវ៉ា​ទ្រង់​បំបាក់​កំទេច​ដើម​តាត្រៅនៅ​ភ្នំ​ល្បាណូន

6 ទ្រង់​បណ្តាល​ឲ្យ​ដើម​ទាំង​នោះ​បោល​លោតដូច​ជា​កូន​គោហើយ​ឲ្យ​ភ្នំ​ល្បាណូន និង​ភ្នំ​ស៊ីរានបោលដូច​ជា​គោ​ព្រៃ​ស្ទាវ

7 ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មានអណ្តាត​ភ្លើង​ផុស​ឡើង

8 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ទី​រហោ‌ស្ថានញ័រ​កក្រើកព្រះ‌យេហូវ៉ា​ទ្រង់​អង្រួន​ទី​រហោ‌ស្ថាន​កាដេស

9 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ក្តាន់​ញីសំរាល​កូន​មកក៏​ជំរុះ​ស្លឹក​ឈើ​នៅ​ព្រៃ​អស់​រលីងហើយ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ទ្រង់ នោះ​សព្វ​សារពើក៏​បន្លឺ​ឡើង​ថា «ស្រី​សួស្តី»

10 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​គង់​នៅ​វេលា​ជំនន់​លោកីយ៍អើ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​ព្រះ‌មហា‌ក្សត្រនៅ​អស់‌កល្ប‌ជានិច្ច

11 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចំរើន​កំឡាំង​ដល់​រាស្ត្រ​ទ្រង់ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​រាស្ត្រ​ទ្រង់ឲ្យ​បាន​សេចក្ដី​សុខ‌សាន្ត‌ត្រាណ។