1 ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងនៃទូលបង្គំមានគ្នាកាន់តែច្រើនឡើងយ៉ាងណាហ្ន៎មានមនុស្សជាច្រើនបានលើកគ្នាទាស់នឹងទូលបង្គំហើយ
2 មានគ្នាច្រើននិយាយពីព្រលឹងទូលបង្គំថានៅក្នុងព្រះ គ្មានសេចក្ដីសង្គ្រោះដល់វាទៀតទេ។ បង្អង់
3 ៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយទ្រង់ជាខែលបាំងទូលបង្គំជុំវិញ ក៏ជាសិរីល្អនៃទូលបង្គំហើយជាអ្នកលើកក្បាលទូលបង្គំឡើងដែរ
4 ខ្ញុំឡើងសំឡេងអំពាវនាវដល់ព្រះយេហូវ៉ាទ្រង់ក៏ឆ្លើយតបមកខ្ញុំ ពីលើភ្នំបរិសុទ្ធរបស់ទ្រង់។ បង្អង់
5 ៙ ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ