ទំនុក‌ដំកើង 30:1-5 KHOV

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សរសើរ​ទ្រង់ដ្បិត​ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង​វិញមិន​បាន​បើក​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​អំណរដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ

2 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ហើយ​ទ្រង់​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា

3 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​នាំ​ព្រលឹង​ទូល‌បង្គំ​ឡើងរួច​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ទ្រង់​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​រស់​នៅដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ

4 ឱ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​អើយចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះចូរ​អរ​ព្រះ‌គុណ ដោយ​នឹក​ចាំ​ពី​សេចក្ដី​បរិសុទ្ធ​នៃ​ទ្រង់

5 ដ្បិត​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នៅ​តែ​១​ភ្លែត​ទេតែ​ព្រះ‌គុណ​នៃ​ទ្រង់ នោះ​នៅ​អស់​១​ជីវិត​វិញទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បានតែ​ព្រឹក​ឡើង គង់​នឹង​មាន​សេចក្ដី​អំណរ​ឡើង​ដែរ