ទំនុក‌ដំកើង 30:6-12 KHOV

6 ចំណែក​ខាង​ទូល‌បង្គំៗ​បាន​ពោល​ក្នុង​គ្រា​នៃ​សេចក្ដីចំរើន​របស់​ទូល‌បង្គំ​ថា ទូល‌បង្គំ​មិន​ត្រូវ​រង្គើ​ឡើយ

7 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយទ្រង់​បាន​តាំង​ភ្នំ​នៃ​ទូល‌បង្គំ​ឡើង​ឲ្យ​មាំ‌មួនដោយ​ព្រះ‌គុណ​ទ្រង់កាល​ទ្រង់​បាន​លាក់​ព្រះ‌ភក្ត្រ​ទៅនោះ​ទូល‌បង្គំ​មាន​សេចក្ដី​តក់‌ស្លុត

8 តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់គឺ​ទូល‌បង្គំ​បាន​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា

9 តើ​មាន​ប្រយោជន៍​អ្វី ដែល​ទ្រង់​កំចាយ​ឈាម​ទូល‌បង្គំហើយ​ឲ្យ​ទូល‌បង្គំ​ចុះ​ទៅ​ក្នុង​រណ្តៅ​នោះតើ​ធូលី​ដី​នឹង​សរសើរ​ដល់​ទ្រង់​ដែរ​ឬតើ​នឹង​និទាន​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ឬ​ទេ

10 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ស្តាប់ហើយ​ប្រោស​មេត្តា​ដល់​ទូល‌បង្គំឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ធ្វើ​ជា​អ្នក​ជំនួយដល់​ទូល‌បង្គំ​ផង

11 នោះ​ទ្រង់​បាន​ផ្លាស់​ការ​យំ​សោក​របស់​ទូល‌បង្គំឲ្យ​ទៅ​ជា​សេចក្ដី​ត្រេក‌អរ​ទៅ​វិញទ្រង់​បាន​ផ្លាស់​សំពត់​សំរាប់​កាន់​ទុក្ខ​ចេញឲ្យ​ទូល‌បង្គំ​បាន​ស្លៀក‌ពាក់​សេចក្ដី​អំណរ​ឡើង

12 ដើម្បី​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​ច្រៀង​សរសើរ​ដល់​ទ្រង់ឥត​នៅ​ស្ងៀម​ឡើយឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ជា​ដរាប​ទៅ។