16 គ្មានស្តេចណាបានសង្គ្រោះ ដោយមានពលទ័ពច្រើនឡើយ មនុស្សខ្លាំងពូកែក៏មិនបានរួច ដោយមានកំឡាំងយ៉ាងខ្លាំងនោះដែរ
17 ឯសេះ នោះឥតប្រយោជន៍នឹងពឹងឲ្យបានសាន្តត្រាណក៏មិនអាចនឹងជួយឲ្យអ្នកណារួចដោយសារកំឡាំងដ៏ខ្លាំងរបស់វាដែរ
18 មើល ព្រះនេត្រនៃព្រះយេហូវ៉ាទតមកលើអស់អ្នកដែលកោតខ្លាចដល់ទ្រង់គឺមកលើពួកអ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរសទ្រង់
19 ដើម្បីនឹងជួយឲ្យព្រលឹងគេរួចពីស្លាប់ហើយការពារឲ្យគេរស់នៅក្នុងគ្រាអំណត់
20 ព្រលឹងនៃយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ាទ្រង់ជាជំនួយ ហើយជាខែលរបស់យើងខ្ញុំ
21 ដ្បិតចិត្តយើងខ្ញុំរីករាយឡើងក្នុងទ្រង់ពីព្រោះយើងខ្ញុំបានទុកចិត្តដល់ព្រះនាមបរិសុទ្ធរបស់ទ្រង់ហើយ
22 ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីសប្បុរសរបស់ទ្រង់សណ្ឋិតនៅលើយើងខ្ញុំតាមដែលយើងខ្ញុំសង្ឃឹមដល់ទ្រង់។