7 ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំនៅរង់ចាំអ្វីទៀតដ្បិតទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ
8 សូមជួយទូលបង្គំឲ្យរួចពីគ្រប់អំពើរំលងរបស់ទូលបង្គំសូមកុំឲ្យទូលបង្គំបានជាទីដៀលត្មះរបស់ពួកមនុស្សឆោតល្ងង់ឡើយ
9 ទូលបង្គំបាននៅជាគ ឥតហើបមាត់សោះដ្បិតគឺជាទ្រង់ដែលបានធ្វើការនោះ
10 សូមដករំពាត់របស់ទ្រង់ចេញពីទូលបង្គំទូលបង្គំត្រូវវិនាសហើយ ដោយសារព្រះហស្តទ្រង់វាយ
11 កាលណាទ្រង់វាយប្រដៅផ្ចាញ់ផ្ចាលមនុស្សដោយព្រោះអំពើទុច្ចរិតរបស់គេនោះទ្រង់ធ្វើឲ្យសេចក្ដីលំអរបស់គេបាត់ទៅដូចជាមេអំបៅពិតប្រាកដជាមនុស្សទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។ –បង្អង់
12 ៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យដែលទូលបង្គំអធិស្ឋានសូមផ្ទៀងព្រះកាណ៌ស្តាប់សំរែកទូលបង្គំផងសូមទ្រង់កុំនៅធ្មឹងនឹងទឹកភ្នែកនៃទូលបង្គំឡើយដ្បិតទូលបង្គំជាអ្នកដទៃនៅចំពោះទ្រង់ជាអ្នកស្នាក់នៅដូចជាពួកអយ្យកោទូលបង្គំទាំងអស់គ្នាដែរ
13 ឱសូមប្រណីដល់ទូលបង្គំដើម្បីឲ្យទូលបង្គំបានមានកំឡាំងឡើងមុនដែលទូលបង្គំចេញបាត់ទៅហើយមិនមានទៀត។