1 ឱព្រះអង្គអើយ ព្រលឹងទូលបង្គំដង្ហក់រកទ្រង់ដូចជាក្តាន់ញីដង្ហក់រកជ្រោះទឹក
2 ព្រលឹងទូលបង្គំស្រេករកព្រះ គឺព្រះដ៏មានព្រះជន្មរស់នៅតើដល់កាលណាបានទូលបង្គំនឹងមកឈរចំពោះទ្រង់
3 ទឹកភ្នែករបស់ទូលបង្គំជាអាហារទូលបង្គំទាំងថ្ងៃទាំងយប់កំពុងដែលគេសួរមកទូលបង្គំជានិច្ចថាតើព្រះឯងនៅឯណា។
4 ៙ ឯដំណើរដែលទូលបង្គំបានទៅជាមួយនឹងហ្វូងមនុស្សព្រមទាំងនាំមុខគេទៅដល់ដំណាក់នៃព្រះដោយសំឡេងអរសប្បាយ និងសេចក្ដីសរសើរគឺជាពួកកកកុញ ដែលកំពុងតែកាន់ថ្ងៃបរិសុទ្ធកាលណាទូលបង្គំនឹកចាំពីសេចក្ដីនេះនោះទូលបង្គំក៏ប្លុងព្រលឹងចេញ