ទំនុក‌ដំកើង 42:8-11 KHOV

8 ប៉ុន្តែ​ព្រះ‌យេហូវ៉ា​នឹង​ចាត់​សេចក្ដី​សប្បុរស​ទ្រង់​មកនៅ​វេលា​ថ្ងៃហើយ​នៅ​វេលា​យប់ បទ​ចំរៀង​នៃ​ទ្រង់​នឹងនៅ​ជា​មួយ​នឹង​ទូល‌បង្គំ​ផងគឺ​ជា​សេចក្ដី​អធិស្ឋាន​ដល់​ព្រះ​នៃ​ជីវិត​ទូល‌បង្គំ។

9 ៙ ទូល‌បង្គំ​នឹង​ទូល​ដល់​ព្រះ​ដ៏​ជា​ថ្មដា​នៃ​ទូល‌បង្គំ​ថាហេតុ​អ្វី​បាន​ជា​ទ្រង់​ភ្លេច​ទូល‌បង្គំហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយដោយ​ព្រោះ​ការ​សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ​ដូច្នេះ

10 ពួក​ខ្មាំង​សត្រូវ គេ​ចំអក​ឲ្យ​ទូល‌បង្គំ ប្រៀប​ដូច​ជា​ដាវចាក់​ក្នុង​ឆ្អឹង​ទូល‌បង្គំដោយ​គេ​សួរ​ជានិច្ច​ថា តើ​ព្រះ​ឯង​នៅ​ឯ​ណា

11 ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ឯង​ត្រូវ​បង្អោន​ចុះហើយ​មាន​សេចក្ដី​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះចូរ​សង្ឃឹម​ដល់​ព្រះ​ចុះដ្បិត​អញ​នឹង​បាន​សរសើរ​ដល់​ទ្រង់​ទៀតដែល​ទ្រង់​ជា​សេចក្ដី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ។