ទំនុក‌ដំកើង 44:4-10 KHOV

4 ៙ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំសូម​បង្គាប់​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​ពួក​យ៉ាកុប

5 យើង​ខ្ញុំ​នឹង​ច្រាន​ផ្តួល​ពួក​ខ្មាំង​សត្រូវ ដោយ‌សារ​ទ្រង់ហើយ​នឹង​ជាន់​ឈ្លី​ពួក​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​យើង​ខ្ញុំដោយ​នូវ​ព្រះ‌នាម​ទ្រង់

6 ដ្បិត​ទូល‌បង្គំ​នឹង​មិន​ពឹង​ធ្នូ​របស់​ទូល‌បង្គំ​ទេហើយ​ដាវ​ទូល‌បង្គំ​ក៏​មិន​ជួយ​សង្រ្គោះ​ទូល‌បង្គំ​ដែរ

7 គឺ​ទ្រង់​ដែល​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​ពួក​សត្រូវ​វិញព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​ខ្មាស​ផង

8 យើង​ខ្ញុំ​បាន​អួត​ពី​ព្រះ ជា​ដរាប​រាល់​ថ្ងៃហើយ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ជា​ដរាប​ទៅ។ –បង្អង់

9 ៙ ប៉ុន្តែ ឥឡូវ​នេះ ទ្រង់​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំហើយ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​អាប់‌យស​ផងក៏​មិន​យាង​ចេញ​ទៅ​ជា​មួយ​នឹង​ពល‌ទ័ព​យើង​ខ្ញុំ​ទៀត​ដែរ

10 ទ្រង់​បណ្តាល​ឲ្យ​ពួក​យើង​ខ្ញុំ​បែរ​ខ្នង​ចំពោះ​ពួក​ខ្មាំង​សត្រូវហើយ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំគេ​រឹប​ជាន់​យក​របឹប​ទៅ​សំរាប់​ខ្លួន​គេ