7 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់គង់នៅជាមួយនឹងយើងខ្ញុំគឺព្រះនៃយ៉ាកុប ទ្រង់ជាទីពឹងជ្រករបស់យើងខ្ញុំ។–បង្អង់
8 ៙ ចូរមកពិចារណាមើលអស់ទាំងការនៃព្រះយេហូវ៉ាជាការហិនវិនាស ដែលទ្រង់បានធ្វើនៅផែនដី
9 ទ្រង់បណ្តាលឲ្យការសង្គ្រាមស្ងប់រំងាប់រហូតដល់ចុងផែនដីទ្រង់បំបាក់ធ្នូ ហើយកាច់លំពែងក៏ដុតអស់ទាំងរទេះចំបាំងនៅក្នុងភ្លើង
10 ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះអញនឹងបានថ្កើងឡើង នៅកណ្តាលពួកសាសន៍ដទៃអញនឹងបានថ្កើងឡើងនៅផែនដី
11 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់គង់នៅជាមួយនឹងយើងខ្ញុំព្រះនៃយ៉ាកុបជាទីពឹងជ្រកនៃយើងខ្ញុំ។–បង្អង់