5 ៙ ហេតុអ្វីបានជាខ្ញុំត្រូវមានចិត្តភ័យខ្លាចក្នុងគ្រាអាក្រក់គឺកាលណាសេចក្ដីទុច្ចរិត ដែលតាមជាប់កែងជើងបានព័ទ្ធខ្ញុំជុំវិញហើយ
6 ឯក្នុងពួកអស់អ្នកដែលទុកចិត្តនឹងរបស់ទ្រព្យខ្លួនហើយអួតអាងពីទ្រព្យសម្បត្តិដ៏មានជាបរិបូរ
7 នោះគ្មានអ្នកណាមួយនឹងអាចលោះបងប្អូនខ្លួនឬយកដំឡៃសំរាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ
8 ដ្បិតដំឡៃលោះព្រលឹងគេ នោះថ្លៃពេកណាស់ឥតដែលអាចនឹងលោះបានឡើយ
9 នឹងឲ្យគេរស់នៅជាដរាប ឥតឃើញសេចក្ដីពុករលួយមិនបានទេ។
10 ៙ អើ គេនឹងឃើញពិតថា ពួកមនុស្សប្រាជ្ញក៏ស្លាប់ដែរហើយមនុស្សខ្លៅល្ងង់ និងមនុស្សកំរោល គេវិនាសទៅដូចគ្នាព្រមទាំងចោលរបស់ខ្លួនទុកឲ្យអ្នកដទៃផង
11 អ្នកទាំងនោះគិតស្មានក្នុងចិត្តថា ពូជពង្សរបស់គេនឹងនៅជាប់ជានិច្ចហើយថា ទីលំនៅគេនឹងធន់នៅគ្រប់ទាំងដំណតទៅគេក៏ដាក់ឈ្មោះស្រុក តាមឈ្មោះរបស់ខ្លួនដែរ