ទំនុក‌ដំកើង 5:1-7 KHOV

1 ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​របស់​ទូល‌បង្គំសូម​ពិចារណា​ការ​រំពឹង​គិត​របស់​ទូល‌បង្គំ

2 ឱ​បរម‌ក្សត្រ​ដ៏​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយសូម​ប្រុង​ស្តាប់​សំឡេង​នៃ​ពាក្យ ដែល​ទូល‌បង្គំ​អំពាវ‌នាវដ្បិត​ទូល‌បង្គំ​អធិស្ឋាន​ដល់​ទ្រង់

3 ឱ​ព្រះ‌យេហូវ៉ា​អើយនៅ​ពេល​ព្រឹក ទ្រង់​នឹង​ឮ​សំឡេង​របស់​ទូល‌បង្គំគឺ​នៅ​ពេល​ព្រឹក ទូល‌បង្គំ​នឹង​ទូល​ដល់​ទ្រង់ ដោយ​លំដាប់ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង

4 ដ្បិត​ទ្រង់​មិន​មែន​ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ល្មើស​ទេឯ​សេចក្ដី​អាក្រក់ នឹង​នៅ​ជា​មួយ​នឹង​ទ្រង់​មិន​បាន

5 ពួក​ឆ្មើង‌ឆ្មៃ​នឹង​ឈរ​នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​មិន​បាន​ទេទ្រង់​ក៏​ស្អប់​បណ្តា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត

6 ទ្រង់​នឹង​បំផ្លាញ​ពួក​អ្នក​ដែល​ពោល​ពាក្យ​ភូត‌ភរព្រះ‌យេហូវ៉ា ទ្រង់​ខ្ពើម​ឆ្អើម ចំពោះ​មនុស្ស​ដែល​តែង‌តែកំចាយ​ឈាម ហើយ​បោក‌ប្រាស​គេ

7 ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ទ្រង់ដោយ‌សារ​សេចក្ដី​មេត្តា‌ករុណា​ដ៏​បរិបូរ​របស់​ទ្រង់ទូល‌បង្គំ​នឹង​ថ្វាយ‌បង្គំ​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ដោយ​ចិត្ត​កោត‌ខ្លាច​ដល់​ទ្រង់