5 ពួកឆ្មើងឆ្មៃនឹងឈរនៅចំពោះព្រះនេត្រទ្រង់មិនបានទេទ្រង់ក៏ស្អប់បណ្តាអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
6 ទ្រង់នឹងបំផ្លាញពួកអ្នកដែលពោលពាក្យភូតភរព្រះយេហូវ៉ា ទ្រង់ខ្ពើមឆ្អើម ចំពោះមនុស្សដែលតែងតែកំចាយឈាម ហើយបោកប្រាសគេ
7 ឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់នៃទ្រង់ដោយសារសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់ទូលបង្គំនឹងថ្វាយបង្គំនៅក្នុងព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់ដោយចិត្តកោតខ្លាចដល់ទ្រង់
8 ឱព្រះយេហូវ៉ាអើយសូមណែនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ទ្រង់ដោយព្រោះពួកខ្មាំងសត្រូវនៃទូលបង្គំសូមធ្វើឲ្យផ្លូវទ្រង់ត្រង់នៅមុខទូលបង្គំ
9 ដ្បិតនៅក្នុងមាត់ពួកនោះ គ្មានសេចក្ដីពិតឡើយខាងក្នុងគេមានសុទ្ធតែសេចក្ដីកាចអាក្រក់បំពង់កគេជាផ្នូរខ្មោចនៅចំហគេពោលបញ្ចើចដោយសារអណ្តាត
10 ឱព្រះអង្គអើយ សូមទ្រង់កាត់ទោសដល់គេសូមឲ្យគេដួលចុះ ដោយឧបាយរបស់ខ្លួនគេសូមបណ្តេញគេចេញ ដោយព្រោះអំពើរំលងរបស់គេដែលច្រើនឥតគណនាដ្បិតគេបានបះបោរនឹងទ្រង់ហើយ
11 នោះអស់អ្នកដែលពឹងដល់ទ្រង់ គេនឹងរីករាយឡើងគេនឹងច្រៀងដោយអំណរជានិច្ច ពីព្រោះទ្រង់តែងការពារគេហើយអស់អ្នកដែលស្រឡាញ់ព្រះនាមទ្រង់ នឹងបានត្រេកអរ ដោយសារទ្រង់