1 ព្រះ គឺជាព្រះដ៏មានឥទ្ធិឫទ្ធិព្រះនាមជាព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលហើយទ្រង់បានកោះហៅទាំងអស់ដែលនៅលើផែនដីចាប់តាំងពីទិសខាងថ្ងៃរះទៅដល់ទិសថ្ងៃលិច
2 ព្រះទ្រង់បានភ្លឺមកពីក្រុងស៊ីយ៉ូនដែលជាទីក្រុងមានលំអដ៏គ្រប់លក្ខណ៍
3 ព្រះនៃយើងខ្ញុំទ្រង់យាងមក ហើយមិននៅស្ងៀមទេមានភ្លើងឆេះនៅចំពោះទ្រង់ហើយនៅព័ទ្ធជុំវិញទ្រង់មានព្យុះសង្ឃរា
4 ទ្រង់បង្គាប់ដល់ស្ថានសួគ៌នៅខាងលើ និងដល់ផែនដីដើម្បីជំនុំជំរះរាស្ត្ររបស់ទ្រង់ថា
5 ចូរប្រមូលពួកអ្នកបរិសុទ្ធរបស់អញ ឲ្យមកឯណេះគឺជាពួកដែលបានតាំងសញ្ញានឹងអញដោយថ្វាយយញ្ញបូជា
6 នោះផ្ទៃមេឃនឹងសំដែងពីសេចក្ដីសុចរិតរបស់ទ្រង់ដ្បិតគឺព្រះហើយ ដែលជាចៅក្រម។ –បង្អង់
7 ៙ ម្នាលរាស្ត្រអញអើយ ចូរស្តាប់ចុះ អញនឹងពោលឱអ៊ីស្រាអែលអើយ អញនឹងធ្វើបន្ទាល់ទាស់នឹងឯងអញជាព្រះ គឺជាព្រះនៃឯងហើយ
8 អញនឹងមិនបន្ទោសឯង ដោយព្រោះយញ្ញបូជាដែលឯងថ្វាយនោះទេឯដង្វាយដុតរបស់ឯង នោះក៏នៅចំពោះអញជានិច្ច
9 តែអញមិនយកគោឈ្មោលពីផ្ទះឯងឬពពែឈ្មោលពីក្រោលឯងឡើយ
10 ដ្បិតអស់ទាំងសត្វនៅព្រៃសុទ្ធតែរបស់អញព្រមទាំងហ្វូងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង
11 អញស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំហើយសត្វព្រៃទាំងឡាយជារបស់ផងអញដែរ។
12 ៙ បើកាលណាអញឃ្លាន នោះអញមិនប្រាប់ដល់ឯងពីព្រោះលោកីយ៍ និងរបស់សព្វសារពើក្នុងលោកជារបស់ផងអញ
13 តើអញនឹងស៊ីសាច់គោឈ្មោលឬផឹកឈាមពពែឈ្មោលឬអី
14 ចូរថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះវិញហើយលាបំណន់ដែលបានបន់ដល់ព្រះដ៏ខ្ពស់បំផុតផង
15 ចូរអំពាវនាវដល់អញនៅថ្ងៃមានសេចក្ដីទុក្ខលំបាកនោះអញនឹងជួយឲ្យរួច ឯឯងនឹងលើកដំកើងដល់អញ។
16 ៙ តែព្រះទ្រង់មានព្រះបន្ទូលចំពោះមនុស្សអាក្រក់ថាឯងត្រូវការអ្វីនឹងថ្លែងប្រាប់ពីបញ្ញត្តអញហើយយកសញ្ញាអញមកនៅក្នុងមាត់ឯង
17 ដែលឯងជាអ្នកស្អប់សេចក្ដីប្រដៅហើយក៏បោះបង់ចោលពាក្យអញទៅក្រោយខ្នងដូច្នេះ
18 កាលឯងបានឃើញចោរ នោះក៏ចូលគំនិតនឹងគេហើយមានចំណែកជាមួយនឹងពួកសំផឹងផង
19 ឯងបានប្រគល់មាត់ឯងទៅសេចក្ដីអាក្រក់ហើយអណ្តាតឯងបង្កើតកលមាយា
20 ឯងអង្គុយនិយាយដើមពីបងប្អូនឯងនិយាយបង្កាច់ឈ្មោះទាំងកូនពោះ១នឹងឯងផង
21 អំពើនោះឯងបានធ្វើហើយ តែអញបាននៅស្ងៀមវិញឯងបានគិតស្មានថា អញដូចឯងតែប៉ុណ្ណោះអញនឹងបន្ទោស ដោយរៀបរាប់អំពើឯង នៅចំពោះមុខ
22 ដូច្នេះ ឯងរាល់គ្នាដែលភ្លេចព្រះអើយចូរពិចារណាសេចក្ដីនេះចុះក្រែងអញហែកឯងខ្ទេចខ្ទីទ័លបើជួយផង
23 អ្នកណាដែលថ្វាយដង្វាយជាសេចក្ដីអរព្រះគុណនោះក៏លើកដំកើងអញដែរហើយអញនឹងសំដែងសេចក្ដីសង្គ្រោះរបស់ព្រះដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឲ្យត្រង់។