3 ដ្បិតមានមនុស្សដទៃលើកគ្នាឡើងទាស់នឹងទូលបង្គំហើយពួកមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំគេមិនបានតាំងព្រះនៅមុខគេឡើយ។ –បង្អង់
4 ៙ មើល ព្រះទ្រង់ជាជំនួយនៃទូលបង្គំព្រះអម្ចាស់ទ្រង់គង់ជាមួយនឹងពួកអ្នកដែលទប់ទល់ព្រលឹងនៃទូលបង្គំ
5 ទ្រង់នឹងសងសេចក្ដីអាក្រក់របស់ពួកខ្មាំងសត្រូវទូលបង្គំទៅលើគេវិញសូមបំផ្លាញគេដោយនូវសេចក្ដីស្មោះត្រង់របស់ទ្រង់
6 ទូលបង្គំនឹងយកដង្វាយស្ម័គ្រពីចិត្តមកបូជាថ្វាយដល់ទ្រង់ឱព្រះយេហូវ៉ាអើយទូលបង្គំនឹងសរសើរដល់ព្រះនាមទ្រង់ដ្បិតព្រះនាមទ្រង់ល្អវិសេស
7 ពីព្រោះទ្រង់បានជួយទូលបង្គំឲ្យរួចពីគ្រប់សេចក្ដីវេទនាភ្នែកទូលបង្គំបានឃើញបំណងចិត្តកើតដល់ពួកខ្មាំងសត្រូវរបស់ទូលបង្គំហើយ។