1 ឱព្រះអង្គអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋានសូមកុំលាក់ព្រះអង្គនឹងពាក្យដែលទូលបង្គំទូលអង្វរឡើយ
2 សូមសំកាំងស្តាប់ ហើយឆ្លើយមកទូលបង្គំផងទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរដោយសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ
3 គឺដោយព្រោះសំឡេងរបស់ខ្មាំងសត្រូវនិងសេចក្ដីសង្កត់សង្កិនរបស់មនុស្សអាក្រក់ដ្បិតគេទំលាក់ការទុច្ចរិតមកលើទូលបង្គំព្រមទាំងបៀតបៀនទូលបង្គំដោយសេចក្ដីកំហឹង
4 ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួនហើយសេចក្ដីស្ញែងខ្លាចចំពោះសេចក្ដីស្លាប់បានគ្របសង្កត់លើទូលបង្គំ
5 ទូលបង្គំបានកើតមានសេចក្ដីភ័យខ្លាច ហើយញាប់ញ័រសេចក្ដីតក់ស្លុតបានបង្គ្របទូលបង្គំហើយ
6 នោះទូលបង្គំបានពោលថាឱបើសិនណាជាមានស្លាបដូចជាព្រាបទៅរ៉ានោះអញនឹងហើរចេញទៅ ឲ្យបានសេចក្ដីសុខ
7 អើ យ៉ាងនោះទូលបង្គំនឹងបានទៅឆ្ងាយស្នាក់នៅឯទីរហោស្ថានវិញ។
8 ៙ ទូលបង្គំនឹងបានរត់ជាប្រញាប់ទៅឯទីជ្រកឲ្យបានរួចពីខ្យល់គំហុក និងព្យុះសង្ឃរា
9 ឱព្រះអម្ចាស់អើយ សូមបំផ្លាញគំនិតគេឲ្យគេនិយាយសុទ្ធតែខុសគ្នាដ្បិតទូលបង្គំបានឃើញសេចក្ដីច្រឡោតនិងសេចក្ដីទាស់ទែងគ្នា នៅក្នុងទីក្រុង
10 ទាំងយប់ទាំងថ្ងៃ គេប្រព្រឹត្តយ៉ាងនោះនៅលើកំផែងជុំវិញទីក្រុងនៅខាងក្នុង មានសុទ្ធតែសេចក្ដីនឿយហត់ហើយព្រួយចិត្ត
11 មានការអាក្រក់នៅកណ្តាលទីក្រុងសេចក្ដីសង្កត់សង្កិន ហើយឆបោកមិនចេះបាត់ពីផ្លូវក្រុងឡើយ។
12 ៙ មិនមែនជាខ្មាំងសត្រូវដែលបកកេរ្តិ៍ខ្ញុំយ៉ាងនោះខ្ញុំនឹងធន់ទ្រាំបានក៏មិនមែនជាអ្នកស្អប់ខ្ញុំដែលលើកខ្លួនទាស់នឹងខ្ញុំនោះខ្ញុំនឹងបានពួនខ្លួនឲ្យរួចពីគេ
13 គឺជាអ្នកឯងវិញ ជាមនុស្សស្មើគ្នានឹងខ្ញុំជាភឿន ហើយជាសំឡាញ់ស្និទ្ធស្នាលនឹងខ្ញុំ
14 យើងបានធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែមក៏ដើរជាមួយគ្នា នៅកណ្តាលហ្វូងមនុស្ស ក្នុងដំណាក់ព្រះ
15 សូមឲ្យសេចក្ដីស្លាប់លោមកគ្របលើគេឲ្យគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ដ្បិតមានអំពើអាក្រក់នៅក្នុងទីលំនៅរបស់គេហើយនៅខាងក្នុងគេផង
16 ចំណែកខ្ញុំនឹងអំពាវនាវដល់ព្រះហើយព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះខ្ញុំ
17 ខ្ញុំនឹងអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងពេលល្ងាចពេលព្រឹក និងថ្ងៃត្រង់ផងហើយទ្រង់នឹងស្តាប់សំឡេងខ្ញុំជាមិនខាន
18 ទ្រង់បានដោះព្រលឹងខ្ញុំ ឲ្យរួចពីសឹកសង្គ្រាមដោយសុខសាន្តដ្បិតមានគេទាស់ទទឹងខ្ញុំជាច្រើន
19 ព្រះទ្រង់នឹងឮហើយនឹងធ្វើសបដល់គេគឺជាព្រះដែលគង់នៅតាំងពីអស់កល្បរៀងមកនោះហើយ។–បង្អង់៙ គេមិនព្រមប្រែចិត្តសោះ ក៏មិនកោតខ្លាចដល់ព្រះដែរ
20 គេបានលូកដៃទៅទាស់នឹងមិត្រ ដែលជាមេត្រីនឹងគេគេបានក្បត់ចំពោះសញ្ញារបស់ខ្លួនហើយ
21 មាត់គេរឥលជាងខ្លាញ់តែចិត្តគេមានពេញដោយការចំបាំងវិញវាចាគេទន់ល្វន់ជាងប្រេងប៉ុន្តែពាក្យទាំងនោះសុទ្ធតែជាដាវហូតស្រាប់
22 ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ានោះទ្រង់នឹងជួយទប់ទល់អ្នកទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ
23 តែឱព្រះអង្គអើយទ្រង់នឹងឲ្យគេចុះទៅឯរណ្តៅនៃសេចក្ដីហិនវិនាសពួកមនុស្សកំចាយឈាម ហើយមនុស្សឧបាយកលនឹងរស់នៅមិនដល់ត្រឹមពាក់កណ្តាលអាយុផងតែទូលបង្គំនឹងទុកចិត្តដល់ទ្រង់វិញ។