1 ឱព្រះអង្គអើយសូមទ្រង់អាណិតមេត្តាដល់ទូលបង្គំដ្បិតមនុស្សចង់លេបបំបាត់ទូលបង្គំហើយគេសង្កត់សង្កិន ដោយតស៊ូនឹងទូលបង្គំជាដរាបរាល់ថ្ងៃ
2 គឺពួកខ្មាំងសត្រូវចង់តែលេបបំបាត់ទូលបង្គំជាដរាបរាល់ថ្ងៃដ្បិតមានគ្នាច្រើនដែលតស៊ូនឹងទូលបង្គំដោយចិត្តឆ្មើងឆ្មៃ
3 តែវេលាណាដែលទូលបង្គំភ័យនោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់
4 នៅក្នុងព្រះ (ទូលបង្គំនឹងសរសើរព្រះបន្ទូលទ្រង់)គឺសេចក្ដីពឹងពាក់របស់ទូលបង្គំនោះបានទុកនៅក្នុងព្រះទូលបង្គំនឹងមិនខ្លាចឡើយ តើសាច់ឈាមនឹងអាចធ្វើអ្វីដល់ទូលបង្គំបាន
5 គេមួលបង្កាច់ពាក្យទូលបង្គំវាល់ព្រឹកវាល់ល្ងាចអស់ទាំងគំនិតរបស់គេសុទ្ធតែប៉ងអាក្រក់ដល់ទូលបង្គំ
6 គេប្រជុំគ្នា គេបំពួនខ្លួនគេឃ្លាំមើលអស់ទាំងជំហានរបស់ទូលបង្គំដោយចាំសង្គ្រុបចាប់ជីវិតទូលបង្គំ
7 តើគេនឹងគេចរួច ដោយអំពើអាក្រក់យ៉ាងនោះឬឱព្រះអង្គអើយ សូមទ្រង់បោះទំលាក់ពួកទាំងនេះចុះដោយសេចក្ដីខ្ញាល់របស់ទ្រង់