3 កាលណាមនុស្សដែលចង់លេបបំបាត់ទូលបង្គំគេត្មះតិះដៀលនោះទ្រង់នឹងចាត់មកពីស្ថានសួគ៌ដើម្បីជួយសង្គ្រោះទូលបង្គំវិញ។ –បង្អង់៙ គឺព្រះទ្រង់នឹងចាត់សេចក្ដីសប្បុរសនិងសេចក្ដីពិតរបស់ទ្រង់មក
4 ព្រលឹងទូលបង្គំនៅកណ្តាលហ្វូងសិង្ហទូលបង្គំដេកនៅកណ្តាលពួកដែលឆួលឡើងហើយគឺជាមនុស្សដែលមានធ្មេញទុកជាលំពែង និងព្រួញក៏មានអណ្តាតទុកជាដាវយ៉ាងមុតដែរ
5 ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើងឡើងខ្ពស់ជាងផ្ទៃមេឃសូមឲ្យសិរីល្អនៃទ្រង់បាននៅពីផែនដីទាំងមូល។
6 ៙ គេបានត្រៀមអន្ទាក់សំរាប់ទាក់ជើងទូលបង្គំព្រលឹងនៃទូលបង្គំបានត្រូវឱនចុះគេបានជីករណ្តៅនៅមុខទូលបង្គំតែខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅនោះវិញ។ –បង្អង់
7 ៙ ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអង្គអើយចិត្តទូលបង្គំបានតាំងស្រេចហើយទូលបង្គំនឹងច្រៀង អើ ទូលបង្គំនឹងច្រៀងសរសើរ
8 ឱកិត្តិយសអញអើយ ចូរភ្ញាក់ឡើងឱពិណ ហើយនឹងស៊ុងអញអើយ ចូរភ្ញាក់ឡើងឯអញក៏នឹងភ្ញាក់ពីព្រលឹមស្រាងដែរ
9 ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងប្រទូលដៃដល់ទ្រង់នៅកណ្តាលពួកជនទូលបង្គំនឹងច្រៀងសរសើរទ្រង់នៅកណ្តាលពួកសាសន៍ដទៃ