1 ឱព្រះអង្គអើយទ្រង់បានបោះបង់ចោលយើងខ្ញុំទ្រង់បានទំលាយទំលុះយើងខ្ញុំហើយទ្រង់បានមានសេចក្ដីខ្ញាល់ឱសូមឲ្យយើងខ្ញុំបានដូចដើមវិញ
2 ទ្រង់បានធ្វើឲ្យស្រុកញាប់ញ័រព្រមទាំងបំបែកចេញផងសូមកែទីធ្លុះធ្លាយឡើងវិញដ្បិតកំពុងតែទ្រេតទ្រោតទៅ
3 ទ្រង់បានធ្វើឲ្យរាស្ត្រទ្រង់ឃើញការពិបាកណាស់ទ្រង់បានធ្វើឲ្យយើងខ្ញុំផឹកស្រាជាសេចក្ដីងេងងោង
4 តែទ្រង់បានប្រទានទង់ជ័យ១ដល់ពួកអ្នកដែលកោតខ្លាចទ្រង់ ដើម្បីឲ្យបានលើកឡើងឲ្យឃើញដោយព្រោះសេចក្ដីពិត។–បង្អង់
5 ៙ សូមជួយសង្គ្រោះយើងខ្ញុំដោយសារព្រះហស្តស្តាំនៃទ្រង់ហើយស្តាប់យើងផង ដើម្បីឲ្យអ្នកស្ងួនភ្ងារបស់ទ្រង់បានសេចក្ដីប្រោសឲ្យរួច
6 ព្រះទ្រង់បានមានព្រះបន្ទូលដោយសេចក្ដីបរិសុទ្ធរបស់ទ្រង់ហើយយើងនឹងត្រេកអរឡើង យើងនឹងបែងចែកក្រុងស៊ីគែមហើយនឹងវាស់ច្រកភ្នំសិកូត
7 ឯស្រុកកាឡាតជារបស់ផងយើងហើយខេត្តម៉ាន៉ាសេផងខេត្តអេប្រាអិមជាទីមាំមួនដែលការពារក្បាលយើងហើយស្រុកយូដាជាអ្នកតែងច្បាប់របស់យើង