7 ឯស្រុកកាឡាតជារបស់ផងយើងហើយខេត្តម៉ាន៉ាសេផងខេត្តអេប្រាអិមជាទីមាំមួនដែលការពារក្បាលយើងហើយស្រុកយូដាជាអ្នកតែងច្បាប់របស់យើង
8 ស្រុកម៉ូអាប់ជាអាងសំរាប់ឲ្យយើងងូតទឹកហើយយើងនឹងបោះស្បែកជើងទៅលើស្រុកអេដំមនែ ស្រុកភីលីស្ទីន ចូរស្រែកហ៊ោឡើងដោយព្រោះយើង។
9 ៙ តើអ្នកណានឹងនាំទូលបង្គំចូលក្នុងទីក្រុងមាំមួនបានតើអ្នកណានឹងនាំទូលបង្គំទៅឯស្រុកអេដំម
10 ឱព្រះអង្គអើយ តើមិនមែនទ្រង់ទេឬអីដែលទ្រង់បានចោលយើងខ្ញុំហើយឱព្រះអង្គអើយ ទ្រង់ក៏មិនយាងចេញទៅជាមួយនឹងពលទ័ពរបស់យើងខ្ញុំទៀតដែរ
11 សូមទ្រង់ប្រោសមេត្តាជួយយើងខ្ញុំទាស់នឹងពួកសត្រូវដ្បិតសេចក្ដីជំនួយរបស់មនុស្ស នោះឥតប្រយោជន៍ទេ
12 ដោយពឹងដល់ព្រះនោះយើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹងវិញដ្បិតគឺទ្រង់ហើយ ដែលនឹងជាន់ឈ្លីពួកសត្រូវរបស់យើងខ្ញុំបង់។