ទំនុក‌ដំកើង 61:1-6 KHOV

1 ឱ​ព្រះ‌អង្គ​អើយ សូម​ស្តាប់​សេចក្ដី​អំពាវ‌នាវរបស់​ទូល‌បង្គំសូម​ទ្រង់​សំកាំង​ស្តាប់​ពាក្យ​ទូល‌បង្គំ​អធិស្ឋាន​ផង

2 កាល​ណា​ចិត្ត​ទូល‌បង្គំ​ត្រូវ​បង្គ្របនោះ​ទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផងសូម​នាំ​ទូល‌បង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូល‌បង្គំ

3 ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ទី​ជ្រក​ឲ្យ​ទូល‌បង្គំគឺ​ជា​ប៉ម​យ៉ាង​មាំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ

4 ទូល‌បង្គំ​នឹង​អាស្រ័យ​នៅ​ក្នុង​ពន្លា​របស់​ទ្រង់​ជានិច្ចទូល‌បង្គំ​នឹង​ជ្រក​នៅ​ទី​កំបាំង ក្រោម​ស្លាប​ទ្រង់។ បង្អង់

5 ៙ ដ្បិត ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​ឮ​សេចក្ដីដែល​ទូល‌បង្គំ​បន់​ហើយទ្រង់​បាន​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​បាន​មរដក ដែល​ត្រូវខាង​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់

6 ទ្រង់​នឹង​ចំរើន​ជីវិត​ទូល‌បង្គំ​ដ៏​ជា​ស្តេច​ឲ្យ​វែងអស់​ទាំង​ឆ្នាំ​នៃ​ជីវិត​ទូល‌បង្គំ នឹង​បាន​ដូច​ជា​អាយុរបស់​មនុស្ស​ជា​ច្រើន​ដំណ​ត​ទៅ